អង្គការ​ អាយ.ស៊ី.អេស.អូ​ ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​ឡើង​ដោយក្រុម​ប្រឹក្សា​ភិបាល​អង្គការ​សហគមន៍​ព្រៃឈើ​អន្តរជាតិ​ (CFI​) ព្រមទាំង​ចាស់ទុំ​ជនជាតិ​ដើម​ភាគតិច​។

អង្គការ​ អាយ.ស៊ី.អេស.អូ​ ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​មិន​ស្វែ​រក​ប្រាក់ចំណេញ​ មិន​ប្រកាន់​និន្នាការ​នយោបាយ​ និង​ធ្វើ​កិច្ចការ​ងារ​ដើម្បី​ប្រយោជន៍​សាធារណៈ​។ និង​ត្រូវ​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០០៦​ ​លិខិត​ចុះ​លេខ​ ៨៤០​ ស.ជ.ណ​។ អង្គការ​ អាយ.ស៊ី.អេស.អូ​ ត្រូវ​បាន​រៀបចំឡើង​ដោយ​ការ​រួមបញ្ចូល​គ្នា​នូវ​គម្រោង​ចំនួន​ ០៣​ ដែល​ប្រចាំ​នៅ​ខេត្តរតនគិរី​ គាំទ្រ​ដោយ​អង្គការ​សហគមន៍​ព្រៃឈើ​អន្តរជាតិ​ (CFI​) ក្នុង​ឆ្នាំ​ ២០០៤​-២០០៦​

កម្មវិធីរបស់អង្គការ អាយ.ស៊ី.អេស.អូ

អង្គការ​ អាយ.ស៊ី.អេស.អូ​ បាន​អនុវត្ត​កម្មវិធី​សំខាន់​របស់​ខ្លួន​ នៅក្នុង​តំបន់​ភូមិ​សា​ស្ត្រផ្សេង​ៗគ្នា​ដែល​មាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​តាម​ខេត្ត​គោលដៅ​។ ក្រោម​កម្មវិធី​រួម​មួយ​មានឈ្មោះ​ថា​ “ កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ (ICREP​) ” ដែល​មាន​ការិយាល័យ​ប្រចាំ​នៅ​ខេត្តរតនគិរី​ ខេត្តមណ្ឌលគិរី​ និង​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ​ អង្គការ​ អាយ.ស៊ី.អេស.អូ​ បាន​កំពុង​ប្រតិបត្តិ​ការ​កម្មវិធី​ចំនួន​ ០៣​ សំ​ខាន់​ៗ រួមមាន​ កម្មវិធី​ចុះបញ្ជី​ដី​កម្មសិទ្ធិសមូហភាព​ជនជាតិ​ដើម​ភាគតិច​ (CLTP​) កម្មវិធី​ពង្រឹង​សេដ្ឋកិច្ច​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ (ICEEP​) និង​ កម្មវិធី​កម្រិត​ជាតិ​នៃ​ការ​បណ្តាញ​ទំនាក់ទំនង​ទំនាក់ទំនង​ជនជាតិ​ដើម​ភាគតិច​ (NIPNCP​)។

ការងាររបស់ អាយ.ស៊ី.អេស.អូ

កម្មវិធី​ចុះបញ្ជី​ដី​កម្មសិទ្ធិសមូហភាព​ជនជាតិ​ដើម​ភាគតិច​ (CLPT​)

កម្មវិធី​ពង្រឹង​សេដ្ឋកិច្ច​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ (ICEEP​)

កម្ម​វិ​ធី​ប្រព័​ន្ទ​ផ្សព្វផ្សាយ​ និង​បណ្តាញ​ទំនាក់ទំនង​កម្រិត​ជាតិ

ព័ត៌មានចុងក្រោយ

ម្ចាស់ជំនួយរបស់យើង