២. កម្មវិធីពង្រឹងសេដ្ឋកិច្ចសហគមន៍ជនជាតិដើមភាគតិច (ICEEP) ប្រតិបត្តិការគាំទ្រ
២.១ គម្រោងអភិវឌ្ឍន៍សហគមន៍កសិកម្ម

  • ការទទួលស្គាល់ជាផ្លូវការជានីតិបុគ្គលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • សហគមន៍កសិកម្ម (AC) អាចមានការិយាល័យផ្ទាល់ខ្លួនដែលមានឧបករណ៍ ឬសម្ភារៈគ្រប់គ្រាន់សម្រាប់បំពេញកិច្ចការងារ
  • ក្រុមផលិត មានមុខងារ និងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ
  • អ្នកចូលរួមហ៊ុនពេញចិត្តនឹងប្រាក់ចំណេញទទួលបានពីសហគមន៍កសិកម្ម (AC)
  • សហគមន៍កសិកម្ម (AC) មានផែនការធ្វើអាជីវកម្មរួចជាស្រេច
  • គណៈកម្មាធិការសហគមន៍កសិកម្ម (AC) មានសមត្ថភាពគ្រប់គ្រាន់ក្នុងភាពជាអ្នកដឹកនាំការគ្រប់គ្រង និងផ្នែកទីផ្សារ។
  • យ៉ាងហោចណាស់ សហគមន៍កសិកម្ម (AC) ត្រូវបានកំណត់គោលដៅសម្រាប់ការអភិវឌ្ឍ
  • សហគមន៍កសិកម្ម (AC) ទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី

២.២ ការរួមបញ្ចូលគ្នា WASH (សុខភាពនិងអនាម័យទឹកស្អាត) និងគំរោងការពារកុមារនិងការងារ

  • គណៈកម្មាធិការ (IPO) ត្រូវបានជ្រើសរើស និងបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តឱ្យធ្វើការជាមួយវិស័យទឹកស្អាត និងអនាម័យ (WASH)
  • វិស័យអនាម័យ ទឹកស្អាត និងការអប់រំកុមារ នឹងទទួលបានការគាំទ្រពីអ្នកពាក់ព័ន្ធ (ឧ៖ អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយនិងរាជរដ្ឋាភិបាល)
  • ជនជាតិដើមភាគតិច និងសមាជិកគណៈកម្មាធិការ IPO បានផ្លាស់ប្តូរការយល់ឃើញ ឥរិយាបថ និងការប្រព្រឹត្តរបស់ពួកគេ
  • តាមរយៈកម្មវិធី អនាម័យ ទឹកស្អាត អាហារូបត្ថម្ភ កុមារនឹងទទួលបានការអប់រំកម្រិតមត្តេយ្យ និងកម្មវិធីត្រៀមចូលសាលា
  • អង្គការមហាជនមូលដ្ឋាន (IPOs) មានភាពរីកចម្រើនក្នុងការទទួលបានទឹកស្អាតប្រើប្រាស់
  • អង្គការ ICSO នឹងជ្រើសរើស IPOsដើម្បីសាកល្បងអនុវត្តន៍គំនិតផ្តួចផ្តើមខាងលើនេះ