កម្មវិធី​នេះ​ បាន​នឹង​កំពុង​ប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ កម្មវិធី​ដែល​មាន​ការិយាល័យ​ប្រចាំ​នៅ​ខេត្តរតនគិរី​ និង​មណ្ឌលគិរី​ដើម្បី​ធ្វើ​កិច្ចការ​ងារ​ពង្រឹង​សមត្ថភាព​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដើម្បី​ចូលរួម​ជាមួយ​អ្នក​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ក្នុង​ការ​លើកកម្ពស់​នូវ​សំឡេង​ ដែល​ជា​បញ្ហា​ ការ​ព្រួយបារម្ភ​ និង​តម្រូវការ​របស់​ពួកគេ​ ទាំង​នៅ​កម្រិត​ជាតិ​ និង​កម្រិត​តំបន់​ តាមរយៈ​ការប្រើ​វិធី​សាស្រ្ត​ស្វែងរក​ការ​គាំពារ​មតិ​ផ្នែក​គោលនយោបាយ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ មាន​ដូចជា​ សិក្ខាសាលា​ពិគ្រោះ​យោបល់​ កិច្ចប្រជុំ​ សន្និសីទ​ វេទិកា​ កម្មវិធី​សន្ទនា​មតិ​ តាមវិទ្យុ​ និង​ទូរទស្សន៍​ ការផលិត​បទ​យកការណ៍​ ការប្រើ​ប្រាស់​បណ្តាញ​សង្គម​អេ​ឡិច​ត្រូ​និច​ និង​ព្រឹត្ត​បត្រ​ព័ត៌មាន​ ដែល​ទាំងនេះ​ គឺជា​ផ្នែក​នៃ​ការប្រើ​ឧបករណ៍​ ICT4D​ តាមរយៈ​បណ្តាញ​ជនជាតិ​ដើម​ភាគតិច​ និង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​។