គុណតម្លៃរបស់អង្គការគាំទ្រសហគ​​មន៏ជនជាតិដើមភាគតិច:​ ធ្វើការជាក្រុម​ ការគោរព ការផ្ទេរអំណាច សិទ្ឋសហគមន៏ជនជាតិដើមភាគតិច ភាពស្មោះត្រង់ និងសេចក្តីសុចរិត និងតួនាទីជាអង្គការសង្គមស៊ីវិល។ Core Value: Team work, Respect, Empowerment, Indigenous People's Rights, Honesty and integrity, and The role of our NGO in civil society.

Job Opportunity

January 18, 2016 Employment, Latest News

Job Announcement

The Indigenous Community Support Organization (I.C.S.O) is a local Cambodian not-for-profit, non-governmental, non-partisan association established to serve the public benefit. Registered with Minister of Interior in Cambodia on July 13, 2006; #840-MoI. ICSO is a NGO implementing projects to support, strengthen, empower, and improve the capacity of indigenous community organizations and ingenious groups to participate in the promotion and protection of the indigenous rights to land, natural, cultural and traditional resources to enhance IPs livelihood and welfare. ICSO is working in the northeast provinces of Cambodia, Ratanakiri and Mondulkiri and working with indigenous people network in other 13 provinces where indigenous peoples resident.

អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច ហៅកាត់ថា អាយ ស៊ី អេស អូ (ICSO) គឺជាអង្គការ​ក្រៅ​រដ្ឋា ភិបាលក្នុងស្រុកមួយមិនស្វែងរកប្រាក់ចំណេញ មិនប្រកាន់បក្សនយោបាយ បង្កើតឡើងដើម្បីការពារ​​ផល​​ប្រយោជន៍ សាធារណៈ។ អង្គការ អាយ ស៊ី អេស អូ បានចុះបញ្ជីទទួលស្គាល់ ពីក្រសួងមហាផ្ទៃលេខ៨៤០ ចុះថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០០៦។ អាយ ស៊ី អេស អូ គឺជាអង្គការមួយដែលបានអនុវត្តគម្រោង ក្នុងការគាំទ្រ ពង្រឹង​ភាពអង់អាច និងបង្កើនសមត្ថភាពដល់អង្គការសហគមន៍ជនជាតិដើមភាគតិច និង​ក្រុមជនជាតិដើមភាគតិច អោយចូលរួមក្នុងការ លើកកម្ពស់និងយល់ដឹងពីសិទ្ធជនជាតិដើមភាគតិច ក្នុងការការពារដីធ្លី ធនធានធម្មជាតិ វប្បធម៌ និងប្រពៃណី ដើម្បី ធ្វើអោយប្រសើរឡើងនូវសុខុមាលភាព និងជីវភាពរស់នៅរបស់ពួកគេ។

អង្គការ អាយ ស៊ី អេស អូ បាន​ និងកំពុងគាំទ្រអនុវត្តកម្មវិធីរបស់ខ្លួននៅភូមិភាគភាគឥសាន្ត នៃប្រទេសកម្ពុជារួមមានៈ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ហើយក៏កំពុងអនុវត្តសកម្មភាពការងារជាមួយបណ្តាញអង្គការជនជាតិ ដើមភាគតិច នៅបណ្តា១៣ខេត្ត-ក្រុងផ្សេងទៀតដែលមានជនជាតិដើមភាគតិចរស់នៅ។

 បច្ចុប្បន្ន អង្គការ អាយ ស៊ី អេស អូ ត្រូវការជ្រើសរើសបុគ្គលិកចំនួន០៣រូប ​ដើម្បីបំពេញ​មុខតំណែង​ជា មន្ត្រីមូលដ្ឋានគម្រោងចុះបញ្ជីដីសហគមន៏ជាសមូហភាព  នៃអង្គការ អាយស៊ី អេស អូប្រចាំ​​នៅខេត្តរតនគិរី។ 

ICSO is seeking for the following qualified Cambodian candidates to fulfill the following position from 2016 onward:

1. Planning, Monitoring, Reporting Officer, based in Ratanakiri.

Main duties, roles and responsibilities:

  •  Develop the capacity of the program in monitoring, evaluation and assist the program in implementing the planning, monitoring and reporting system. And the performance will be monitor in terms of the knowledge and skill.
  •  Monitor the program implementation ( Activity, Inputs or Outputs/Outcomes and other)
  •  Develop M&E and supervisory capacity
  •  Support and facilitate the program to collect data and compile report
  •  Following agreed formats or any other information relevant to the operation
  •  Assist the Provincial Coordinator to undertake and report result
  •  Undertake periodic supervisory and monitoring visits to ensure the quality of implementation of activities, the accuracy of the information provided, and the degree to which they have adopted policies, systems, guidelines and procedures.
  •  Monitor the implementation of activities in the community
  •  Undertake quality assurance and independent assessments of the implementation
  •  Provide M&E support and capacity development to staff to help them better undertake their project related M&E function.
  •  Develop the provincial staff capacity for M&E through assessment of needs, formulation, development plan and implementation
  •  Raise the awareness on the importance of collecting and analyzing data
  •  Manage M&E related databases, capturing information
  •  Based on the output of monitoring activities, provide feedback and recommendation on how to improve the implementation of the program’s activities
  •  Monitor and report to Provincial Coordinator on the extent and timing of dissemination of guidelines, manual, procedures and other relevant documents
  •  Assist the Provincial Coordinator with its non-M&E need
  •  Attend the activity as an observer and prepare observation report
  •  Implement other tasks as required

Job announcement Page 2 of 2
Qualifications and Experiences:

  •  Bachelor degree or equivalent experiences (5 years) in a relevant field;
  •  At least 3 years of experience in one of the following areas in Cambodia: social research and survey management; aid project monitoring and evaluation or overseeing and accounting of a large donor project;
  •  Proven strong quantitative and qualitative skills and especially, in use of qualitative and quantitative data, use of spreadsheets and popular statistical software;
  •  Good capacity development skills;
  •  Natural inclination to develop capacities instead of assuming responsibilities that are the responsibility of the program
  •  Excellent communication skills; and
  •  Fluency in spoken and written Khmer and good working knowledge of English.

 

២. តួនាទីៈ មន្ត្រីមូលដ្ឋានគម្រោងចុះបញ្ជីដីសហគមន៍ជាសមូហភាព (០៣រូប)

តួនាទីភារកិច្ច និងការទទួលខុសត្រូវចម្បងៗ៖        

·        រៀបចំផែនការសកម្មភាព និងផែនការថវិកាដោយមានការចូលរួម ដោយមានភាពបត់បែន

·        សហការជាមួយមន្រ្តីចុះបញ្ជីសហគមន៍ជានីតិបុគ្គល (PLAU) ជួយសម្របសម្រួលសហគមន៍ បង្កើត  លក្ខន្តិកៈ ​និងស្នើចុះឈ្មោះសហគមន៍ជានីតិបុគ្គលទៅក្រសួងមហាផ្ទៃ​ព្រមទាំងគាំទ្រ​សហ​​គមន៍​​​​ ក្នុងការ​ធ្វើពិធីលើកស្លាកទីស្នាក់ការនិងប្រកាសសុពលភាពសហគមន៍​ជនជាតិដើម​ភាគតិច។

·  សហការជាមួយអាជ្ញាធរមូលដ្ឋាន មន្រ្តីការិយាល័យភូមិបាលស្រុក និងអ្នកពាក់ព័ន្ធ ដើម្បីសម្រប​សម្រួល សហគមន៍ កំណត់ព្រំប្រទល់សហគមន៍ជាមួយសហគមន៍ជិតខាង និងផលិតផែនទី​បឋម​សម្រាប់ដាក់ ពាក្យ សុំចុះបញ្ជីដី​សហគមន៏ជា​កម្មសិទ្ធសមូហភាព ទៅមន្ទីររៀបចំ​ដែនដីន​គរូប​​នីយ​កម្ម សំណង់ និង សុរិយោដីខេត្ត។

·    ពង្រឹងសមត្ថភាពគណៈកម្មការ ដើម្បីអោយពួកគាត់មានលទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំ​សមាជិក    សហគមន៍ស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង តាមរយៈការប្រជុំបង្វិក ការ​ប្រជុំ​​​​ប្រចាំខែ ត្រីមាស ប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ និងផ្តល់វគ្គបណ្តុះបណ្តាលអំពីសិទ្ធិ និងច្បាប់​ផ្សេងៗ​​ ពាក់ព័ន្ធ​នឹងជនជាតិ ដើមភាគតិច។

·    ចូលរួមវគ្គបណ្តុះបណ្តាល​ វគ្គសិក្ខាសាលា និង វគ្គជំនាញផ្សេងៗ ជាមួយ  អាជ្ញាធរ មន្រ្តីសហការ អង្គការ ក្រៅរដ្ឋាភិបាល​ស្របតាម​តម្រូវ​ការ​នៃតួនាទីនិងភារកិច្ច។

·       ចូលរួមប្រជុំផ្សេងៗទាំងក្នុងគម្រោង ក្នុងអង្គការ និងក្រៅអង្គការគាំទ្រជនជាតិដើមភាគតិច ព្រមទាំង ស្ថាប័នពាក់ព័ន្ធផ្សេងៗ តាមការស្នើសុំរបស់ប្រធានសម្របសម្រួលគម្រោង។

·        រៀបចំបុរេប្រទាន និងទូទាត់ថវិកាចំណាយលើសកម្មភាពគម្រោង ដោយធានាថាការចំណាយ គឺមាន តម្លាភាព គណនេយ្យភាព ត្រឹមត្រូវតាមមគ្គុទេស្ទក៏របស់អង្គការ។

·        សរសេររបាយការណ៍សកម្មភាពប្រចាំសបា្តហ៍ និងកំណត់ហេតុកិច្ចប្រជុំនានា ដោយទុក​ដាក់ត្រឹមត្រូវ។

·        បង្កើតការទំនាក់ទំនងជាមួយគណៈកម្មការ ​គណៈកម្មាធិការ​ មន្រ្តីសហការ អាជ្ញាធរមូលដ្ឋាន និងអ្នក ពាក់ព័ន្ធ​សំខាន់ៗ​ផ្សេងទៀត ដើម្បីធានាថាពួកគាត់បានចូលរួមក្នុងសកម្មភាពគម្រោង។

·        ជួយបកប្រែជាភាសារជនជាតិដើមភាគតិច,​ ចូលរួមវាយតម្លៃគម្រោង/កម្មវិធី ក្នុងករណីចាំបាច់។

·        បំពេញការងារផ្សេងៗទៀត តាមការស្នើរសុំរបស់ប្រធានសម្របសម្រួលគម្រោង ប្រធាន​សម្របសម្រួល កម្មវិធី  ឬពីសមាជិកក្រុមគ្រប់គ្រង ក្នុងករណីចាំបាច់។

 

លក្ខណៈសម្បត្តិៈ៖ 

·       កំរិតវប្បធម៌ថ្នាក់ទី១០ឡើងទៅ និងមានបទពិសោធន៍យ៉ាងតិច២ឆ្នាំ ទាក់ទងនឹងការបណ្តុះ​បណ្តាល សម្របសម្រួល ចងក្រង គៀងគរ ការអភិវឌ្ឍន៍សហគមន៍ និងជាមួយអង្គការ​មិនមែន​រដ្ឋា​ភិបាលនានា។

·        គោរពពេលវេលា អត់ធ្មត់ ស្មោះត្រង់ ប្រាស្រ័យទាក់ទងល្អ និងមានការទទួលខុសត្រូវខ្ពស់។

·        ជាជនជាតិដើមភាគតិច ​និង អាចនិយាយភាសារជនជាតិដើមភាគតិចផ្សេងៗទៀត​កាន់តែ​ប្រសើរ។

·       មានជំនាញស្តីពីការចងក្រង ការគៀងគរ ការពង្រឹងអំណាច និងអភិវឌ្ឍន៍សហគមន៍ ចំណេះ ដឹង ទាក់ ទងនឹងច្បាប់ សិទ្ធិ ការតស៊ូមតិ ជំនាញប្រើប្រាស់ជី ភី អេស កាន់តែប្រសើរ។

·        មានសមត្ថភាពសរសេរ និងនិយាយភាសារខ្មែរ និងអាចប្រើប្រាសកុំព្យូទ័រ Ms. Word & Excel

·        មានគំនិតច្នៃប្រឌិតខ្ពស់ និង មានភាពបត់បែន ព្រមទាំងអាចធ្វើការជាក្រុមបាន។

·        អាចជិះម៉ូតូបានក្នុងតំបន់ខ្ពង់រាប និងតំបន់ដាច់ស្រយ៉ាល។

·        មិនពាក់ពន្ធ័នឹងការទិញ-លក់ដីធ្លីរបស់សហគមន៍ និងមិនពាក់ព័ន្ធគណបក្សនយោបាយ។

Special notice:
Please have a look the details job description of the main duties, roles, responsibilities and qualifications required ICSO Website: www.icso.org.kh and/or ICSO Facebook: https://www.facebook.com/Indigenous-Community-Support-Organization-ICSO-553678364702724/?ref=br_rs for more information.
Competitive salary is commensurate based on experiences and qualifications. Other benefits (Severance pay, 13th month salary, Accident-Health insurance) and others benefit will be offered based on ICSO policies.
Interested applicants send their applications that have to include a cover letter, a curriculum vitae as well as copies of certificates and other relevant documents to sinsieth@icso.org.kh and cc thavro@icso.org.kh, vansey@icso.org.kh will be accepted. Only short-listed candidates will be INVITED for writing test and verbal interview by ICSO panel. The submitted documents will NOT be returned. Women and Indigenous Peoples are encouraged to apply.
Closing Date: April 17, 2016 at 5:00PM
Contact Details:
ICSO Head Office: #90, Street 304, Sangkat Boeng Keng Kang II, Khan Chamkar Morn, Phnom Penh, Cambodia. Tel: 023 997 657.
ICSO Ratanakiri Office: Akphiwath Village, Sangkat Labanseak, Banlung City, Ratanakiri Province.
Tel: (855) 75 974 210, 017 23 84 96

បេក្ខជន/​បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមបញ្ខូនប្រវត្តិរូបសង្ខេប និងលិខិតអមផ្សេងៗមកកាន់​ការិយាល័យ អង្គការ(ICSO) ​ប្រចាំខេត្តរតនគិរី តាមអាសយដ្ឋានៈ ភូមិអភិវឌ្ឃន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ​ខេត្តរតនគិរី ឬតាមរយៈE-mail: ratoffice@icso.org.khនិងCC: huthnavy@icso.org.kh; hubborin@icso.org.khនិងអាច​ទំនាក់​ទំនងដោយផ្ទាល់តាមទូរស័ព្ទលេខ ០៧៥ ៩៧៤ ២១០ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពីថ្ងៃ​ចន្ទ័ដល់ថ្ងៃសុក្រ​ (ព្រឹកម៉ោង៧:​៣០-​១២:​០០ និងល្ងាច ម៉ោង២:០០-​៥ :​០០)។

*ស្រ្តីជនជាតិដើមភាគតិចត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ

 

ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី​១៧ ខែមេសា ​ ឆ្នាំ២០១៦ វេលាម៉ោងៈ៥:០០រសៀល

(មានតែបេក្ខជន/បេក្ខនារីដែលត្រូវជាប់សម្ភាសន៍ត្រូវបានទាក់ទង។ ពាក្យដាក់ហើយមិនប្រគល់ជូនវិញ​ទេ)

 

0 Comments

You can be the first one to leave a comment.

Leave a Comment